2025-02-19
ឃី ភារៈ
2025-02-19
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត ក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុករយៈពេលជាងមួយឆ្នាំកន្លងមក រដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួន ក្នុងនោះសម្រាប់ឆ្នាំ២០២៤ បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ និងក្នុងឆ្នាំ២០២៥ ជ្រើសរើស ៦៥០នាក់បន្ថែមទៀត ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលនឹងឈានទៅរកការផ្ដល់សេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង/២៤ម៉ោង។
បន្ថែមលើនេះឆ្នាំ២០២៤ រដ្ឋាភិបាល ក៏បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រៅពីសមិទ្ធផលខាងលើ រាជរដ្ឋាភិបាល ដោយមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើនក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលគ្រប់កម្រិតនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី