2025-03-05
ទូច សូរិយា
2025-03-05
ទូច សូរិយា
ភ្នំពេញ៖ គណៈប្រតិភូធនាគារកណ្តាលទីម័រខាងកើត បង្ហាញគោលបំណងសិក្សាពីបទពិសោធរបស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកជំទាវ ទេសាភិបាលរង Sara Lobo Brites នៃធនាគារកណ្តាលទីម័រខាងកើត កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយលោកជំទាវ Sara Lobo Brites ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃប្រព័ន្ធទូទាត់ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធទូទាត់ ក្នុងការសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ តាមរយៈការស្កេន ឃ្យូអរកូត ពិសេសការពង្រឹងសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ដែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី