2025-02-17
គិត បុប្ផា
2025-02-17
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ជាក់ថា វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម) របស់សហគ្រាស ឈ្មោះ វិថី ហិរញ្ញវត្ថុ (Financial Street) ដែលលេខអត្តសញ្ញាណកម្មសារពើពន្ធ (អ.គ.ប)៖ E120-2400000990 គឺក្លែងក្លាយ។
សហគ្រាស វិថី ហិរញ្ញវត្ថុ (Financial Street) លេខអត្តសញ្ញាណកម្មសារពើពន្ធ (អ.គ.ប)៖ E120-2400000990 មានអាសយដ្ឋាន ក្បាលដីលេខ៦១៨ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមានម្ចាស់ឈ្មោះ តែ គីមសៀង គឺក្លែងក្លាយ ព្រោះថាលេខនេះជារបស់សហគ្រាសមួយទៀត មានអាសយដ្ឋាននៅខេត្តតាកែវ និងបានបិទសហគ្រាសជាស្ថាពររួចរាល់។
ចំពោះសាធារណជន ដែលមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ អាចទាក់ទងមកលេខ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬដាក់លិខិតមកអគ្គនាយកដ្ឋានពន្ធដារ ឬអង្គភាពពន្ធដារដោយផ្ទាល់ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិក GDT e-Administration។ លើសពីនេះ សាធារណជន ក៏អាចប្រើប្រាស់កម្មវិធីទូរសព្ទ GDT Check & Track App ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សុក្រឹត្យភាព នៃឯកសារនានាដែលចេញដោយរដ្ឋបាលសារពើពន្ធថាតើឯកសារពិត ឬក្លែងក្លាយ និងដើម្បីតាមដានវឌ្ឍនភាពនៃឯកសាររបស់ខ្លួន ដែលបានដាក់មករដ្ឋបាលសារពើពន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី