2024-08-24
ទូច សូរិយា
2024-08-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបោះពុម្ភធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួន ២ម៉ឺនច្បាប់ ចែកជូនអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដោយឥតគិតថ្លៃ ដើម្បីយកទៅអាន និងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ ពិសេសគឺក្នុងគោលបំណងលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបូកសរុបការងារនៃក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ «នេះជាលើកទី១ហើយ កម្ពុជា មានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន»។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជានេះ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំ ពិសេសនឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី