SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពិធីបុណ្យ«វិសាខបូជា»! រដ្ឋបាលខេត្តបាត់ដំបង រៀបចំតាំងផ្ទាំងព្រះពុទ្ធរូប តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗមួយចំនួន


ពិធីបុណ្យ«វិសាខបូជា»! រដ្ឋបាលខេត្តបាត់ដំបង រៀបចំតាំងផ្ទាំងព្រះពុទ្ធរូប តាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗមួយចំនួន
A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំតាំងផ្ទាំងព្រះពុទ្ធរូបតាមបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗមួយចំនួនទៀត សម្រាប់ពិធីបុណ្យវិសាខបូជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ។ កម្ពុជា ប្រារព្ធពិធីបុណ្យវិសាខបូជា ជារៀងរាល់ឆ្នាំ។

បុណវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ (UN) ប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក។

បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់បំផុត សម្រាប់ រំឭកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងតែធ្វើសក្ការបូជាប្រកបដោយជំនឿយ៉ាងមុតមាំថា ជាមហាកុសលដ៏ប្រសើរថ្លៃថ្លាបំផុត។

បុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗទាំងបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី