2024-08-21
ទូច សូរិយា
2024-08-21
ទូច សូរិយា
ភ្នំពេញ៖ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានពិភាក្សាការងារអំពីកិច្ចសហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ដោយមិនប្រកាន់និន្នាការ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម លោក ជាវ សំណាង នាយកប្រតិបត្តិ នៃអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) បានបង្ហាញអំពីសាវតាររបស់ SME News និងបាននិងកំពុងជំរុញការផ្សព្វផ្សាយអំពីវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ធុរកិច្ច សេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ ពិសេសគឺព័ត៌មានអំពីវិស័យសហគ្រាសធុនតូច និងមធ្យម។
អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) ជាសារព័ត៌មានឌីជីថលដែលប្រមូលផ្តុំនូវគំនិតសហគ្រិន និងលើកកម្ពស់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ឱ្យកាន់តែរឹងមាំ ជំរុញដល់ការរីកចម្រើននៅក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងនវានុវត្តន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។
លោកជំទាវ អ៊ឹម រចនា ក៏បានលើកឡើងថា ក្រសួងកសិកម្ម បានចាត់ទុកវិស័យសារព័ត៌មានជាអំណាចទី៤ និងបានស្វាគមន៍រាល់ការសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្នុងគោលបំណងជួយផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់។ លោកជំទាវ អ៊ឹម រចនា ក៏បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានដែលគ្រប់ជ្រុងជ្រោយ នឹងផ្ដល់ព័ត៌មានពិតដល់សាធារណជន និងប្រជាកសិករ។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយព័ត៌មានពិត នឹងជួយលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់ក្រសួង គឺ«មានហូប មានប្រើ មានបាន និងមានរហូត»។ ជំនួបរវាងលោកជំទាវ អ៊ឹម រចនា និងអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) ដែលបានបង្កើតឡើងនៅឆ្នាំ២០២៣ គឺដើម្បីពិភាក្សាអំពីការលើកកម្ពស់ និងបញ្ជ្រាបព័ត៌មានទាក់ទងនឹងវិស័យកសិកម្មឱ្យសាធារណជនយល់កាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី