2025-07-05
គិត បុប្ផា
2025-07-05
គិត បុប្ផា
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងមានចំណាត់ការតាមនីតិវិធីច្បាប់លើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Leakana Meas» ដែលជាមុខសញ្ញាតែងតែផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញ៉ង់ បំភ្លៃការពិត ធ្វើឱ្យចលាចល បង្កភាពវឹកវរដល់សង្គម។
បើតាមការចុះផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា គណនីហ្វេសប៊ុកឈ្មោះ Leakana Meas នេះ បានផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដែលមានខ្លឹមសារថា៖ «អ្នកមានលុយក្នុងធនាគារ ដកលុយចេញឱ្យហើយប្រយ័ត្នស្តាយក្រោយ»។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ខ្លឹមសារនេះ គឺជាការផ្សព្វផ្សាយក្នុងគោលបំណងបំពុលសង្គម ធ្វើឱ្យសារធារណជន មានការភាន់ច្រឡំ និងធ្វើឱ្យអ្នកប្រើប្រាស់សេវាធនាគារមានការភ័យខ្លាច។
ពាក់ព័ន្ធនឹងករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យសាធារណជន កុំជឿទៅលើការផ្សព្វផ្សាយព័ត៌មានបំពុលសង្គមខាងលើ និងត្រូវពិចារណាឱ្យហ្មត់ចត់ទៅលើការផ្សព្វផ្សាយព័ត៌មាននានា មុននឹងទទួលយកថា ព័ត៌មាននោះពិត ឬក្លែងក្លាយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី