2025-02-07
ឃី ភារៈ
2025-02-07
ឃី ភារៈ
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណងចំនួន ៤,៤លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់គ្រាប់មីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ ជំនួយឥតសំណងនេះ ស្ថិតនៅក្រោម គម្រោង លុបបំបាត់គ្រាប់មីននៅកម្ពុជា សម្រាប់អនុវត្តរយៈពេល ១២ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា ២០២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ CMAC កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈគម្រោងនេះ នឹងគាំទ្រកិច្ចប្រតិបត្តិការនៅខេត្តចំនួន៧ រួមមាន៖ កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ និងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំងផងដែរ។ ជំនួយនេះ នឹងជួយដល់អ្នកជំនាញបច្ចេកទេសជាង ៤០០នាក់ សម្រាប់ចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤រួមមាន៖ បោសសម្អាតមីនលើផ្ទៃដីចំនួនជាង ៣ ៤០០ហិកតា ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ។
CMAC បានឱ្យដឹងថា ជំនួយលុបបំបាត់គ្រាប់មីននៅកម្ពុជា នឹងចូលរួមអនុវត្តបេសកកម្មស្រាវជ្រាវ ព័ត៌មានអំពីគ្រាប់មីន, UXO និងគ្រាប់បែកចង្កោម, ពង្រឹងសមត្ថភាព វិទ្យាស្ថានបច្ចេកទេសសុនខ, ពង្រឹងការអប់រំ អំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការសង្គ្រោះជនពិការដោយសារគ្រាប់មីន។ ជំនួយនេះ គឺជាឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលមានថវិកាសរុបចំនួន ១៣,២លានដុល្លារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី