SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់«បញ្ជរសាកថ្ម» តាមទីសាធារណៈ


ឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់«បញ្ជរសាកថ្ម» តាមទីសាធារណៈ
A+ A-

ភ្នំពេញ៖ បច្ចុប្បន្ន មានការដំឡើងឧបករណ៍សាកថ្មទូរសព្ទ (ខ្សែសាកថ្ម) នៅតាមទីសាធារណៈ ដូចជាផ្សារទំនើប សួនច្បារសាធារណៈ អាកាសយានដ្ឋាន (កន្លែងអង្គុយរង់ចាំ) និងកន្លែងអង្គុយកំសាន្តនៅតាមទីសាធារណៈនានា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរសាកថ្មទូរសព្ទ។ ត្បិតការផ្តល់ឧបករណ៍សាកថ្មទូរសព្ទតាមទីសាធារណៈបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប៉ុន្តែវាក៏អាចផ្តល់ឱកាសដល់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាធ្វើការ វាយប្រហារ ទៅលើជនរងគ្រោះផងដែរ។

ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា បានបង្កប់ខ្សែសាកថ្មទូរសព្ទ ដែលផ្ទុកមេរោគនៅតាមទីសាធារណៈ ដើម្បីវាយប្រហារទៅលើទូរសព្ទដៃជនរងគ្រោះ ដោយលួចទិន្នន័យ គណនីបណ្តាញសង្គម និងប្រើប្រាស់ទូរសព្ទដៃ ជនរងគ្រោះ ក្នុងគោលបំណងផ្សេងៗ ដូចជាប្រើប្រាស់ Mining រូបិយប័ណ្ណអេឡិចត្រូនិកជាដើម។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានប្រាប់វិធីសាស្រ្តចំនួន៤ ក្នុងការការពារពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដូចខាងក្រោម៖ ទី១. ប្រើប្រាស់ Power Bank៖ គួរទិញ Power Bank ពីក្រុមហ៊ុនដែលគួរឱ្យទុកចិត្ត ដើម្បីងាយស្រួលដាក់តាមខ្លួន សាកថ្មទូរសព្ទរបស់លោកអ្នកនៅពេលចាំបាច់។

ទី២. ប្រើប្រាស់ខ្សែសាកថ្មទូរសព្ទផ្ទាល់ខ្លួន៖ លោកអ្នកគួរដាក់ខ្សែសាកទូរសព្ទជាប់ខ្លួន ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់ និងគួរចៀសវាងការប្រើប្រាស់ខ្សែសាកទូរសព្ទ ដែលដាក់តាមទីសាធារណៈ។ ទី៣. ធ្វើបច្ចុប្បន្នភាពទូរសព្ទ៖ ការធ្វើបច្ចុប្បន្នភាពទូរសព្ទឱ្យបានទៀងទាត់ គឺដើម្បីការពារទូរសព្ទរបស់លោកអ្នកពីការវាយប្រហារដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។ ទី៤. ត្រួតពិនិត្យ និងតាមដានទូរសព្ទ៖ ករណីបានប្រើប្រាស់ខ្សែសាកទូរសព្ទនៅតាមទីសាធារណៈ អ្នកគួរតាមដាន និងត្រួតពិនិត្យទូរសព្ទជាប្រចាំ ក្នុងករណីសង្ស័យទូរសព្ទត្រូវបានវាយប្រហារ សូមចុចបិតទូរសព្ទ បន្ទាប់មកប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយ។

គួរបញ្ជាក់ថា ភាពជឿនលឿននៃបច្ចេកវិទ្យា បានជម្រុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើន ដូចជាទូរសព្ទឆ្លាតវៃ (IPhone, Samsung, Hauwei, Google), Tablet (Ipaid, Okitel, Asus Rog Flow, Pixelbook), នាឡិកាឆ្លាតវ៉ៃ, ទូរទស្សន៍, កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត ដែលមនុស្សជុំវិញលើពិភពលោកពេញនិយមប្រើប្រាស់ជាប្រចាំសម្រាប់ជួយលើកិច្ចការងារនានា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី