SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូងព្រោះស្រូវពូជ លើផ្ទៃដីបង្កបង្កើនផលជាង ៨០០ហិកតា


«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូងព្រោះស្រូវពូជ លើផ្ទៃដីបង្កបង្កើនផលជាង ៨០០ហិកតា
A+ A-

ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» បានប្រើប្រាស់ដ្រូនផ្ទាល់ខ្លួនជាលើកដំបូង ព្រោះស្រូវពូជ លើផ្ទៃដីបង្កបង្កើនផលជាង ៨០០ហិកតា ខណៈដែលដ្រូនប្រភេទនេះ ប្រើប្រាស់បានត្រឹមត្រូវ គឺអាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

តាមការបង្ហោះសារជាសំណេរនិងមានភ្ជាប់ជាមួយវីដែអូឃ្លីបខ្លីដែលមានរយៈពេលជាង១នាទី អំពីសកម្មភាពរបស់ដ្រូនកំពុងព្រោះគ្រាប់ពូជស្រូវ នៅលើផ្ទៃដីដាំដុះជាង៨០០ហិកតា របស់សហគមន៍កសិកម្មទំនើបស្រូវនាងអំ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ការប្រើប្រាស់ដ្រូនកសិកម្មនេះ បានសំន្សំសំចៃខ្ពស់សម្រាប់ប្រជាសហគមន៍។ ក្រៅពីការប្រើប្រាស់សម្រាប់ព្រោះគ្រាប់ស្រូវ ដ្រូននេះ ក៏អាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង។

«កាលពីមុន បងប្អូនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ពួកគាត់គ្មានជម្រើសអ្វីក្រៅពីព្រោះដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់ឡើយ តែដល់ពេលប្រមូលផ្តុំគ្នាបាន ៨០០ហិកតា ពួកគាត់មិនត្រឹមតែអាចជួលគេបានធូរថ្លៃជាងមុនទេ តែសហគមន៍នេះស្រាប់តែមានលទ្ធភាពទិញដ្រូនទុកប្រើនៅក្នុងសហគមន៍តែម្តង»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីសាវតាររបស់សហគមន៍កសិកម្មទំនើបស្រូវនាងអំ ដែលស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានបន្ថែមថា៖ «សេដ្ឋកិច្ចមាត្រដ្ឋាន» នៃការបង្កបង្កើនផលរួមគ្នាក្នុងទំហំធំ ធ្វើឱ្យថ្លៃដើមជួលដ្រូនខ្ពស់ជាងថ្លៃទិញដ្រូនទុកប្រើប្រាស់ជាប្រចាំក្នុងសហគមន៍ទៅទៀត។ នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយនៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

សូមជម្រាបផងដែរថា «សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០២៣នេះ។

លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករដែលជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ៕ https://www.youtube.com/watch?v=vtq3Le5geY4


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី