SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជា កំពុងជំរុញការនាំចេញកសិផលសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបានតម្លៃបន្ថែមខ្ពស់


រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជា កំពុងជំរុញការនាំចេញកសិផលសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបានតម្លៃបន្ថែមខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា កំពុងបន្តជំរុញការនាំចេញផលិតផលកសិកម្មសក្តានុពល មាន ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេចជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ក្រៅពីជំរុញការនាំចេញកសិផល ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងថា ក្រសួងកសិកម្មក៏កំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប។ ការដាក់ចេញនូវគោលនយោបាយទាំងអស់នេះ គឺដើម្បីជាដំណោះស្រាយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា កម្ពុជា គឺបើកទូលាយ និងស្វាគមន៍វិនិយោគិនមកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានលើកឡើងបន្ថែមអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប អាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញដល់ប្រជាកសិករ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី