SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ជំរុញឱ្យអាចឈានទៅសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ


រដ្ឋមន្ត្រីឧស្សាហកម្ម៖«ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ជំរុញឱ្យអាចឈានទៅសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នឹងផ្តល់ទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមទម្រង់ឌីជីថល ដែលអាចចែករំលែកការផ្លាស់ប្តូរគ្នាបាន និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈម លើកកម្ពស់ផលិតភាព ពង្រីកមុខរបរ និងការប្រកួតប្រជែង ដើម្បីអាចសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ទិន្នន័យច្បាស់លាស់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងធ្វើឱ្យរដ្ឋាភិបាលផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដូចជាការអភិវឌ្ឍជំនាញ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសម្ពោធដាក់ឱ្យដំណើរការ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ផ្តល់មធ្យោបាយចុះឈ្មោះច្រើនជម្រើស ឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្ត ផ្តោតលើក្រុមគោលដៅដូចជាសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យោងតាមអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០១៩ កម្ពុជាមានកម្លាំងពលកម្មប្រមាណ ៧,៩លាននាក់ ដោយក្នុងនោះ ២១,៥% (ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ ៦,២លាននាក់ ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគេងាយរងគ្រោះដោយសារវិបត្តិ។ ដោយការទទួលស្គាល់សារសំខាន់ និងសក្តានុពលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្នុងគោលដៅគាំទ្រវិស័យនេះឱ្យរីកធំធាត់ មានភាពធន់នឹងវិបត្តិ និងអាចឈានចូលក្នុងសេដ្ឋកិច្ចផ្លូវការ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី