SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្វីជា«ចក្ខុវិស័យ»នៅក្នុងគោលនយោបាយជាតិស្តីពី«វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»?


អ្វីជា«ចក្ខុវិស័យ»នៅក្នុងគោលនយោបាយជាតិស្តីពី«វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»?
នវានុវត្តន៍-បច្ចេកវិទ្យា

2024-11-30

ដេប៉ាលីយែរ ម៉ារីលីណា

នវានុវត្តន៍-បច្ចេកវិទ្យា

2024-11-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ មានចក្ខុវិស័យជំរុញល្បឿននៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន និងចីរភាព ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈសក្តានុពលវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ជាមួយគ្នានេះ នយោបាយជាតិ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះ និងកែសម្អបរិយាកាសនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតប្រជាជនឱ្យកាន់តែប្រសើរនៅគ្រប់កម្រិត និងគ្រប់វិស័យ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិនេះ កំណត់គោលដៅ ដូចជា៖ ១.កសាងនិងពង្រឹងធនធានមនុស្សគ្រប់គ្រាន់ទាំងបរិមាណ ទាំងគុណភាព និងសមាសភាពមានសីលធម៍វិជ្ជាជីវៈ ដោយពិនិត្យលើកត្តាសមភាពយេនឌ័រ។ ២. ផ្តល់លទ្ធភាពឱ្យធនធានមនុស្សឆ្នើមផ្នែក វ.ប.ន. បំពេញភារកិច្ចឈានមុខ និងមានយន្តការសម្រាំង និងលើកទឹកចិត្តសមស្រប ដើម្បីឱ្យបានធនធានមនុស្សផ្នែក វ.ប.ន. ជាតិពេញសមត្ថភាព។

៣. ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ជាតិប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ដោយផ្តោតលើការសម្របបច្ចេកវិទ្យាដែលទទួលបានទៅនឹងស្ថានភាពជាក់ស្តែងក្នុងស្រុក និងបង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ។ ៤. កសាងនិងពង្រឹងប្រព័ន្ធអេកូនវានុវត្តន៍ឱ្យបានប្រកបដោយជីវភាព មានសមត្ថភាពសំយោគបច្ចេកវិទ្យានិងវិស្វកម្មឱ្យបានជាស្នាដៃជាតិមានកម្រិតនវានុវត្តន៍កាន់តែប្រសើរ សំដៅលើកស្ទួយឧស្សាហកម្មនិងធុរកិច្ចជាអាទិភាពជាតិ បម្រើឱ្យការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ ដើម្បីការអភិវឌ្ឍកាន់តែប្រសើរឡើង។

៥. បណ្តុះឱ្យមានវប្បធម៌ វ.ប.ន. នៅក្នុងសង្គម ប្រកបដោយបរិយាបន្ន មានទំនុកចិត្តនិងជំនឿជាសាធារណៈលើផលិតផល និងសេវាដែលប្រើបច្ចេកវិទ្យាជាតិ ឱ្យទទួលបាននូវការពេញចិត្តទៅលើលទ្ធផលនៃការខិតខំនិងការវិនិយោគលើការអភិវឌ្ឍ វ.ប.ន. របស់ខ្លួន ក៏ដូចជាលើការកែទម្រង់អភិបាលកិច្ចផ្នែក វ.ប.ន.។

ប្រភពពីសៀវភៅ «គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០»៖ https://smenews.asia/doc?id=25


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី