2025-06-26
ឃី ភារៈ
2025-06-26
ឃី ភារៈ
ភ្នំពេញ៖ ក្របខ័ណ្ឌវាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ប្រកបដោយប្រសិទ្ធភាពមួយ នឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពល សម្រាប់គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិ។ នេះតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ថ្លែងក្នុងសិក្ខាសាលាដែលរៀបចំដោយក្រសួងឧស្សាហកម្ម វ.ប.ន. ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបញ្ជ្រាបការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធ អំពីក្របខ័ណ្ឌវាយតម្លៃថ្មីមួយ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការសម្រេចអាទិភាពយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុល សៀងហេង លើកឡើងថា ក្របខ័ណ្ឌវាយតម្លៃ វ.ប.ន. នឹងផ្តល់នូវទស្សនាទានសំខាន់ៗដែលផ្អែកលើភស្តុតាងច្បាស់លាស់ សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់ជាត្រីវិស័យក្នុងការសម្រេចចិត្ត សំដៅលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាក់ថ្នាក់របស់កម្ពុជា ក្នុងសន្ទស្សន៍នវានុវត្តន៍សកល ។
ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានថ្លែងថា លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃ វ.ប.ន. ត្រូវបានផ្តួចផ្តើមឡើង ដើម្បីជាឯកសារយោងសម្រាប់ស្ថាប័នសាធារណៈ និងឯកជន ក្នុងការបង្កើតគោលការណ៍ណែនាំផ្ទាល់ខ្លួនសម្រាប់ការវាយតម្លៃលក្ខណៈសម្បត្តិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមបណ្ឌិត ទ្រី សុផល បានបញ្ជាក់ថា ដើម្បីពង្រឹងខ្លួនឱ្យក្លាយខ្លួនជាស្ថាប័ន វ.ប.ន កម្រិតខ្ពស់ និងល្អប្រសើរ ត្រូវលើកកម្ពស់ក្នុងការអនុវត្តប្រកបដោយស្ថិរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងឧស្សាហកម្ម ផងដែរ។
ជាមួយគ្នានេះ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរំពឹងថា នឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែង ដើម្បីវាយតម្លៃការអនុវត្ត គម្រោងគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងវិស័យ វ.ប.ន. ដើម្បីលើកកម្ពស់ការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្របខ័ណ្ឌនេះ នឹងជួយដល់ក្រសួង-ស្ថាប័ន ក្នុងការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនសម្រាប់ការកែលម្អ និងពង្រឹងសមត្ថភាពបន្ថែម សំដៅប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី