2023-11-14
គិត បុប្ផា
2023-11-14
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងសម្រេចផ្ដល់កម្ចីដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបចំនួន ៥០លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត។ ការផ្តល់កម្ចីនេះ ដើម្បីធានាឱ្យប្រតិបត្តិករទេសចរណ៍អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆកាឆ្នាំ២០២៣ ដូច្នេះថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន២ រួមមាន៖ ១. អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជន ដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល១២ខែ។
ចំណុចទី ២ គឺធនាគារសហគ្រាសធនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារអាម៉េរិក ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយជាមួយនឹងអាត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួនទឹកប្រាក់៥០លានដុល្លារអាម៉េរិកនេះ បើទោះបីមានចំនួនមិនច្រើនក្ដី ប៉ុន្ដែ ក៏មិនតិចនោះដែរ ដូច្នេះប្រាក់នេះ នឹងចូលរួមជាផ្នែកមួយក្នុងការស្ដាវិស័យទេសចរណ៍ឡើងវិញ។ មួយវិញទៀត ការផ្ដល់ហិរញ្ញប្បទាននេះ ធ្វើយ៉ាងណាដាក់ឱ្យចំគោលដៅ ដើម្បីបង្កើតឱ្យបានបរិមាណកើនពី២០០ ឬ ៣០០លានដុល្លារអាម៉េរិកមកវិញ ពោលគឺធ្វើជាដើមទុនឱ្យវិស័យឯកជនផ្នែកប្រតិបត្តិករទេសចរណ៍ រៀបចំសកម្មភាពទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប។
សម្តេចបានបន្ថែមថា ដើម្បីទាក់ចិត្តភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តសៀមរាប ស្នាក់នៅ ទស្សនាឱ្យបានរយៈពេលវែង គឺទាមទារការចូលរួមគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះ សម្ដេចក៏បានសម្រេចដាក់ចេញយុទ្ធសាស្រ្ដ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី