SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ផ្តល់ពូជស្រូវ២ប្រភេទ, ម៉ាស៊ីន, សម្ភារកសិកម្ម និងអ្នកបច្ចេកទេសដាំដុះ ដល់គុយបា


កម្ពុជា ផ្តល់ពូជស្រូវ២ប្រភេទ, ម៉ាស៊ីន, សម្ភារកសិកម្ម និងអ្នកបច្ចេកទេសដាំដុះ ដល់គុយបា
A+ A-

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំផ្តល់នូវពូជស្រូវអាយុខ្លី ដែលមានអាយុក្រោម ១០០ថ្ងៃ ប្រភេទពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានក្នុងប្រទេសគុយបា។ ជាមួយគ្នានេះ កម្ពុជា ក៏បានផ្តល់នូវម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះទៅប្រទេសគុយបាផងដែរ។

តាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់ជូនពូជស្រូវ សម្ភារកសិកម្ម និងអ្នកបច្ចេកទេសកសិកម្ម ដល់ប្រទេសគុយបានេះ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា។ ក្នុងជំនួបជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃគុយបា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យភាគីគុយបា កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកម្ពុជា ដើម្បីឱ្យការងារនេះមានភាពងាយស្រួល និងឆាប់រហ័ស។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា វិស័យឯកជន គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្ត ដែលទាមទារឱ្យមានការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។ ក្នុងជំនួបនេះ កម្ពុជា-គុយបា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី