SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យជប៉ុនវិនិយោគលើវិស័យអេឡិចត្រូនិក យានយន្ត និងបច្ចេកវិទ្យានៅកម្ពុជា


កម្ពុជា ស្នើឱ្យជប៉ុនវិនិយោគលើវិស័យអេឡិចត្រូនិក យានយន្ត និងបច្ចេកវិទ្យានៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនលើវិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយប្រទេសកម្ពុជាពីការប្រើប្រាស់កម្លាំងពលកម្ម ទៅជាការប្រើប្រាស់ជំនាញបច្ចេកទេសសម្រាប់វិស័យឧស្សាហកម្ម។ នេះជាការស្នើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់លោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei Inc.។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការផ្តល់កិច្ចសម្របសម្រួលដល់វិនិយោគិន និងកត្តាអំណោយផលផ្សេងៗក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផែនការថ្មីៗជាច្រើន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផែនការថ្មីៗរបស់កម្ពុជានោះ រួមមាន៖ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើកកម្រិតផ្លូវជាតិលេខ៥ ពី២គន្លង ទៅ ៤គន្លង, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

ជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី «អនាគតរបស់អាស៊ី» លោក Tsuyosi Hasabe បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី