2024-09-03
ទូច សូរិយា
2024-09-03
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធានក្នុងការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧប្រាស្រ័យពាណិជ្ជកម្ម មានន័យថា គណៈកម្មាធិការជាតិប្រឆាំងនឹងការលក់បង្ខូចថ្លៃ ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវ និងវិធានការការពារ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧប្រាស្រ័យពាណិជ្ជកម្ម ដែលមានអក្សរកាត់ថា «គ. ជ. ឧ. ព.»។ ការបង្កើត គ. ជ. ឧ. ព. នេះ នឹងជួយជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។
ចំពោះ សមាសភាពរបស់ គ. ជ. ឧ. ព. រាជរដ្ឋាភិបាលបានតែងតាំងចំនួន ១៣រូប រួមមាន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអនុប្រធានអចិន្ត្រៃយ៍, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុប្រធាន និងមានសមាជិកចំនួន៩ រូបបន្ថែមទៀត។ គ. ជ. ឧ. ព. មានតួនាទី ដូចជា៖ អនុវត្តនីតិវិធីអនុលោមតាមច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ, ស្នើសុំរាជរដ្ឋាភិបាលពិនិត្យ ឬធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលពាក់ព័ន្ធនឹងឧបាស្រ័យពាណិជ្ជកម្ម និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
គ. ជ. ឧ. ព. ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញយ៉ាងតិចចំនួន ២ដងក្នុងមួយឆ្នាំ ដែលក្នុងនោះ គ. ជ. ឧ. ព. មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិ ជាកញ្ចប់ថវិកាដោយឡែកនៅក្នុងក្របខ័ណ្ណថវិកាប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។ គ. ជ. ឧ. ព. មានសិទ្ទទទួលនិងចាត់ចែងប្រើប្រាស់ប្រភពធនធានស្របច្បាប់ផ្សេងៗតាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្រាប់ដំណើរការការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី