2024-11-04
ឃី ភារៈ
2024-11-04
ឃី ភារៈ
ភ្នំពេញ៖ ក្នុងយុគសម័យឌីជីថល ទិន្នន័យបានដើរតួនាទីយ៉ាងសំខាន់ចំពោះបុគ្គល នីតិបុគ្គល និងស្ថាប័នរដ្ឋនានា ដោយក្នុងនោះមានឯកសារ រូបថត គណនីបណ្តាញសង្គម ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗជាដើម។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងពីវិធីសាស្រ្តចំនួន៤ ដែលគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងជនរងគ្រោះ គួរយល់ដឹងដើម្បីជៀសវាងការលួចយកទិន្នន័យពីឧក្រិដ្ឋជន ដូចខាងក្រោម៖
ទី១. ចាត់ថ្នាក់ និងរៀបចំទិន្នន័យ៖ ចាត់ថ្នាក់ប្រភេទទិន្នន័យតាមលក្ខណៈស្តង់ដារបច្ចេកទេស ដែលមាននៅក្នុងអង្គចងចាំឧបករណ៍ឌីជីថល ឬក្រដាសឯកសារជាដើម ទៅតាមការកំណត់ដោយអ្នកបច្ចេកទេសនៅក្នុងស្ថាប័ន។ ទី២. គ្រប់គ្រងទិន្នន័យសំខាន់ៗ៖ ចាត់ចែងយន្តការការពារទិន្នន័យសំខាន់ៗទៅតាមស្តង់ដារ និងបច្ចេកទេសឱ្យបានត្រឹមត្រូវ ដូចជាទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន ទិន្នន័យគណនីធនាគារ និងទិន្នន័យស្តុកប្រើប្រាស់ (Stock Inventory) ជាដើម ។
ទី៣. ប្រើប្រាស់ឧបករណ៍បច្ចេកទេស និងកម្មវិធីការពារទិន្នន័យសំខាន់ៗលើឧបករណ៍ឌីជីថល ដើម្បីការពារការលួចយកទិន្នន័យពីឧក្រិដ្ឋជនបច្ចេកវិទ្យា និងទី៤. ប្រឹក្សាជាមួយអាជ្ញាធរ៖ ក្នុងករណី ដែលមានការលួចទិន្នន័យ គឺត្រូវប្រឹក្សាជាមួយអ្នកជំនាញ ឬដាក់ពាក្យប្តឹងមកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយរកដំណោះស្រាយ។
គួរបញ្ជាក់ផងដែរថា ការការពារទិន្នន័យបានក្លាយជាកត្តាចាំបាច់មួយ ដែលត្រូវយកចិត្តទុកដាក់ និងការពារ ក្នុងគោលបំណងជៀសវាងពីឧក្រិដ្ឋជនបច្ចេកវិទ្យាដែលព្យាយាមលួចយកទិន្នន័យក្នុងទិសដៅវាយប្រហារ និងគំរាមកំហែងយកប្រាក់ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី