SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការដាំដុះដំណាំ, ចិញ្ចឹមសត្វ និងដាំកូនឈើ ជាជម្រើសជីវិតដ៏ចាំបាច់ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍


ការដាំដុះដំណាំ, ចិញ្ចឹមសត្វ និងដាំកូនឈើ ជាជម្រើសជីវិតដ៏ចាំបាច់ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការដាំដុះដំណាំ និងចិញ្ចឹមសត្វ គឺជាជម្រើសជីវិតដ៏ចាំបាច់ ខណៈដែលការចូលរួមដាំដើមឈើបន្ថែមក្នុងមូលដ្ឋាន គឺជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន ក្នុងជំនួបជាមួយប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ក្នុងភូមិសាស្រ្ដនៃឧទ្យានជាតិ ព្រះជ័យវរ្មន-នរោត្តម«ភ្នំគូលែន» ខេត្តសៀមរាប កាលពីទី០៣ ខែវិច្ឆកា ឆ្នាំ២០២៣។

ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា គម្របព្រៃឈើត្រូវតែកើន៦០ភាគរយ នៅឆ្នាំ២០៥០ ក្នុងទិសដៅបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ត្រូវចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការដាំដើមឈើក្នុងយុទ្ធនាការ ១០តុលា ដោយផ្ដល់កូនឈើឥតគិតថ្លៃចំនួន១លានដើម ដាំជារៀងរាល់ឆ្នាំ ចាប់ពី២០២៤ តទៅ។

គួរជម្រាបថា កំឡុងពេលទស្សនកិច្ចក្នុងសហគមន៍ ឯកឧត្តមរដ្ឋមន្រ្ដី និងប្រតិភូក្រសួងបរិស្ថាន ក៏បានទស្សនាការដាក់តាំងផលិតផលសហគមន៍ រួមមាន៖ ការចិញ្ចឹមជ្រូកគូលែន ការចិញ្ចឹមឃ្មុំ ការកែច្នៃអនុផលព្រៃឈើ ផលិតផលកសិកម្មប្រកបដោយនិរន្ដរភាព និងការរៀបចំផែនការវិនិយោគទេសចរណ៍ធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ រួមទាំងទឹកស្អាត និងអនាម័យ នៅឧទ្យានជាតិ «ភ្នំគូលែន» ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី