SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សាលាក្រុងភ្នំពេញ ហាមមិនឱ្យប្រមូលភាស៊ីពីពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ


សាលាក្រុងភ្នំពេញ ហាមមិនឱ្យប្រមូលភាស៊ីពីពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ហាមប្រាមដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ព្រមទាំងគណៈកម្មការផ្សារ ក្រុមហ៊ុនឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យ មិនឱ្យប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅរាជធានីភ្នំពេញឡើយ។ បម្រាមនេះ ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាល ដែលដាក់ចេញតាំងពីឆ្នាំ២០១៦ និងការរម្លឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីដើមខែតុលាកន្លងទៅ ដោយបញ្ជាឱ្យអនុវត្តនូវសារាចរនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីគិតគូរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ដើម្បីជៀសវាងជនខិលខូចមួយចំនួនដើរប្រមូលចំណូលភាស៊ីចំពោះប្រជាពលរដ្ឋ ដែលប្រកបរបរតូចតាចនោះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែម កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធក្រោមរដ្ឋបាលភ្នំពេញ អនុវត្តសារាចរខាងលើនេះឱ្យបានជាកំហិត។ ក្នុងករណីមានបុគ្គលទាមទារឱ្យប្រជាពលរដ្ឋបង់ភាស៊ី ឬថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុងសារាចរ ត្រូវឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។

សេចក្តីប្រកាសដដែលក៏បានប្រាប់ដល់ក្រុមហ៊ុន ឬអ្នកវិនិយោគអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលមានសិទ្ធិវិនិយោគស្របច្បាប់ មិនគោរពតាមខ្លឹមសារខាងលើ នឹងត្រូវលុបកិច្ចសន្យាវិនិយោគ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រាប់ដល់អ្នកលក់ដូរតួចតាចទាំងនោះ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំឱ្យ ដើម្បីចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

ទាក់ទងនឹងការប្រមូលភាស៊ី និងឬថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុងសារាចរខាងលើរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាអាជីវករទាំងនោះ ត្រូវរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចដែលនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាលនិងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី