2024-09-19
SME News
2024-09-19
SME News
លោកបណ្ឌិត ឃុន ចាន់ថា ប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់ផ្នែកទាំងអស់ នៃអង្គភាពសារព័ត៌មាន SME បានអញ្ជើញនាំយកនូវភត្តាហារ និងទេយ្យវត្ថុទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តអង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ពិធីបុណ្យកាន់បិណ្ឌវេនទី២នេះ ប្រាព្ធធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនាមពុទ្ធសាសនិក លោកបណ្ឌិត តែងតែឆ្លៀតពេលវេលាដ៏មមាញឹក ដឹកនាំក្រុមការងារក្រោមឱវាទឱ្យគោរពប្រតិបត្តិទៅតាមគន្លងនៃព្រះពុទ្ធសាសនាដ៏ផូរផង់របស់ជាតិខ្មែរយើង។ ឆ្លៀតក្នុងឱកាសកាន់វេនទី២នេះផងដែរ ដោយអំណាចបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមពុកម៉ែ បងប្អូនប្រុសស្រីទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី