SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ពន្ធដារ អំពាវនាវឱ្យម្ចាស់អាជីវកម្មប្រុងប្រយ័ត្នបុគ្គលខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារដើរទារប្រាក់


ពន្ធដារ អំពាវនាវឱ្យម្ចាស់អាជីវកម្មប្រុងប្រយ័ត្នបុគ្គលខិលខូចក្លែងបន្លំជាមន្ត្រីពន្ធដារដើរទារប្រាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-26

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឱ្យអ្នកជាប់ពន្ធ និងពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះជនខិលខូច ដែលក្លែងបន្លំជាមន្រ្តីពន្ធដារ បន្លំប្រមូលប្រាក់តាមភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មតូចតាចមួយចំនួន។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា បុគ្គលឆបោកទាំងនោះ បានដើរប្រមូលប្រាក់ពលរដ្ឋ ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ លិខិតបេសកកម្មត្រឹមត្រូវ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរសព្ទដៃ GDT Check and Track app ឡើយ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលពន្ធនៅតាមទីសាធារណៈ ឬទីតាំងអាជីវកម្មឡើយ។ បច្ចុប្បន្ននេះ ការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ គឺអាចប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មានបាន។ កម្មវិធីទាំងនោះ មានដូចជា៖ ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-filing), ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (E-payment system) និងកម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app)។

អគ្គនាយកដ្ឋានពន្ធដារ លើកទឹកចិត្តអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹង និងដាក់ពាក្យប្ដឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចំពោះករណីក្លែងបន្លំនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី