SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម កំពុងជំរុញគោលនយោបាយកសិកម្ម«មានហូប មានប្រើ មានបាន និងមានរហូត» ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច


រដ្ឋមន្ត្រីកសិកម្ម កំពុងជំរុញគោលនយោបាយកសិកម្ម«មានហូប មានប្រើ មានបាន និងមានរហូត» ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

លន់ ចាន់ធូ

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-22

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ដែល «មានហូប មានប្រើ មានបាន និងមានរហូត»។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មក្នុងជំនួបពិភាក្សាជាមួយលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងក្រុមការងារ GIZ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោក Jost Kadel បានឯកភាពពង្រឹងកិច្ច

សហប្រតិបត្តិការនៃប្រទេសទាំងពីរ និងការវិនិយោគក្នុងវិស័យកសិកម្មផងដែរ។ ក្នុងជំនួប ដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងពីកសិផលរបស់កម្ពុជាជាច្រើន ដែលមានគុណភាពល្អ និងអាចវិនិយោគសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

កម្ពុជា ត្រូវការដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រង «សហគមន៍កសិកម្មទំនើប»។ នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ដោយឯកឧត្តមបន្តណែនាំឱ្យវិស័យឯកជនអាល្លឺម៉ង់ ពិនិត្យលទ្ធភាពជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទិសដៅបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ។

គួរបញ្ជាក់ថា «សហគមន៍កសិកម្មទំនើប» គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី