2024-08-08
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-08
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៩រូប ធ្វើជាទូតសុច្ឆន្ទៈរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេស ទៅកាន់ពិភពលោក។ ឯកឧត្តម ហេង សួរ បានបន្ថែមថា ការផ្សព្វផ្សាយពីវប្បធម៌ និងប្រាង្គប្រាសាទអង្គរវត្តរបស់កម្ពុជាដល់បរទេស គឺដើម្បីកៀរគរអ្នកវិនិយោគ និងទេសចរណ៍ឱ្យមកកម្ពុជាកាន់តែច្រើន។
ក្នុងគ្រាជំនួបជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និងគម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ការផ្សព្វផ្សាយពីចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ក៏ជាប្រយោជន៍ដល់សង្គមជាតិ ក្នុងនាមយើងជាបញ្ញវន្តផងដែរ។
បើតាមការចុះផ្សាយរបស់ក្រសួងការងារ ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងផ្ទាល់ ក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតអាហារូបករណ៍ទាំងនោះ បានជួបជជែកជាមួយឯកឧត្តម ហេង សួរ ដែលធ្លាប់ជាអតីតនិស្សិតទៅសិក្សានៅប្រទេសជប៉ុន ដើម្បីទទួលបាននូវបទពិសោធ ព័ត៌មាន និងប្រសាសន៍ល្អៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី