2025-05-25
គន ម៉េងហុង
2025-05-25
គន ម៉េងហុង
ភ្នំពេញ៖ ចោរព័ត៌មានវិទ្យា (Hacker) គឺជាបុគ្គលដែលប្រើប្រាស់ជំនាញបច្ចេកទេស ដើម្បីលួចនិងទាញយកទិន្នន័យ ដែលមានចន្លោះប្រហោងសុវត្ថិភាពណាមួយនៅក្នុងសុវែរ ប្រព័ន្ធ បណ្តាញ កម្មវិធី ដើម្បីសម្រេចបាននូវគោលដៅជាក់លាក់ណាមួយរបស់ពួកគេ។ នេះបើតាមគេហទំព័រកម្ពុជាឆ្ពោះទៅឌីជីថល។
ចោរព័ត៌មានវិទ្យា ឬ Hacker អាចលួចអត្តសញ្ញាណ ឬទិន្នន័យរបស់លោកអ្នកបាន តាមរបៀបដូចជា៖ ទី១. ការវាយប្រហារតាមស្មាតហ្វូន ដោយចោរព័ត៌មានវិទ្យា លួចចូលក្នុងទូរសព្ទរបស់អ្នកដោយប្រើប្រាស់វិធីសាស្រ្តបោកបញ្ឆោតឱ្យអ្នកតំឡើងកម្មវិធីក្លែងក្លាយណាមួយ តាមគេហទំព័រគួរសង្ស័យ ឬការវាយប្រហារដោយក្លែងបន្លំជាអង្គភាព ដែលអាចទុកចិត្តបាន ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ម្យ៉ាងទៀត វាក៏អាចបណ្តាលមកពីជ្រៀតចូលតាមប្ល៊ូធូស ដែលប្រើប្រាស់លើឧបរកណ៍នៅជិតគ្នាផងដែរ។
ទី២. ការក្លែងបន្លំ (Phishing) ចោរព័ត៌មានវិទ្យា វាយប្រហារអ្នកដោយប្រើអ៊ីមែលក្លែងបន្លំ ដែលមើលទៅដូចជាសារអ៊ីមែលត្រឹមត្រូវមួយ ដែលសារអ៊ីម៉ែលនោះ មើលទៅហាក់ដូចជាមកប្រភពទុកចិត្តបាន ប៉ុន្តែមានបំណងបញ្ឆោតអ្នកឱ្យចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ ឬការចុចលើតំណភ្ជាប់ណាមួយ ដែលមានបង្កមេរោគ។
ចំពោះទី៣. មេរោគ (Malware) សំដៅទៅលើមេរោគ ដែលអាចជា Viruses, Spyware និងកម្មវិធីផ្សេងៗទៀត ដែលត្រូវបានតំឡើងនៅលើឧបករណ៍ឌីជីថលរបស់អ្នក ដោយពុំដឹងខ្លួន ឬគ្មានការយល់ព្រមហើយកម្មវិធីទាំងនេះ អាចធ្វើឱ្យឧបករណ៍របស់អ្នកគាំង បង្ហាញនូវការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ និងអាចត្រូវបានគេប្រើដើម្បីតាមដាន និងគ្រប់គ្រងសកម្មភាពរបស់អ្នកនៅលើអ៊ីនធឺណិត ព្រមទាំងអាចប្រើអត្តសញ្ញាណអ្នកដើម្បីលួចបន្លំ ឬបោកប្រាស់បុគ្គលផ្សេងៗដោយមិនបានដឹងខ្លួនផងដែរ។
ដោយឡែកទី៤. ការវាយប្រហារតាមអ៊ីនធឺណិតបែបវិស្វកម្មសង្គម (Social Engineering) គឺជាវិធីសាស្រ្តវាយប្រហារបោកបញ្ឆោតមនុស្ស ឬធ្វើឱ្យគេទុកចិត្តដើម្បីទាញយកព័ត៌មានសំខាន់ផ្សេងៗរបស់ជនរងគ្រោះ។ ប្រភេទនៃព័ត៌មានដែលចោរព័ត៌មានទាំងនេះត្រូវការ គឺពួកគេនឹងកំណត់ជាមុខសញ្ញា ហើយតែងតែព្យាយាមបញ្ឆោតអ្នក ឱ្យផ្តល់នូវពាក្យសម្ងាត់ ព័ត៌មានគណនីធនាគារ ឬព័ត៌មានចូលប្រើប្រាស់នូវឧបករណ៍ឌីជីថលរបស់អ្នក ដើម្បីតំឡើងកម្មវិធីមេរោគណាមួយ ដែលអាចទាញយកនូវអ្វីៗទាំងអស់ចេញពីឧបករណ៍ឌីជីថលអ្នក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី