2024-08-21
វ៉ាន់ រិទ្ធី
2024-08-21
វ៉ាន់ រិទ្ធី
ភ្នំពេញ៖ ការវិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ កាន់តែផ្តល់ភាពងាយស្រួសដល់អ្នកប្រើប្រាស់ក្នុងការទូទាត់ ការដោះដូរទំនិញ ឬផ្ទេរលុយពីគ្រឹះស្ថានហិរញ្ញវត្ថុមួយទៅមួយទៀតតាមប្រព័ន្ធឌីជីថលរបស់ពួកគេ និងជាពិសេសតាមប្រព័ន្ធបាគង (HK QR Code)។ ទន្ទឹមនឹងនេះ ក៏មានការអភិវឌ្ឍកម្មវិធីកត់ត្រាចំណូលចំណាយតាមទូរសព្ទដៃ (Mobile App) ដែលបានផ្លាស់ប្តូរទម្លាប់របស់អ្នកមានគំនិតផ្នែកកត់ត្រាចំណូលចំណាយរបស់ពួកគេ ពីការកត់ត្រាតាមសៀវភៅសរសេរដៃ ឬតាមកម្មវិធី Excel នៅក្នុងកុំព្យូទ័រ ជាដើម ងាកមកប្រើប្រាស់តាមទូរសព្ទដៃវិញផងដែរ។
កម្មវិធីទូរសព្ទដៃចំនួន ៤ ខាងក្រោមនេះ នឹងអាចជួយអ្នកក្នុងការគ្រប់គ្រងប្រាក់ចំណូល និងការចំណាយប្រចាំថ្ងៃ ដោយមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។
១. Money Tracker ជាកម្មវិធីមួយដែលជួយកត់ត្រាប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ ដោយអាចកំណត់ទៅតាមប្រភេទ នៃការចំណាយ និងមានរបាយការណ៍លម្អិតអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ អ្នកអាចមើលឃើញរបាយការណ៍ស្ថិតិ ដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់ទៅលើការផ្ទៀងផ្ទាត់នឹងប្រាក់ចំណូល និងការចំណាយរបស់អ្នក។
២. Kotluy ជាកម្មវិធីដែលស័ក្ដិសមសម្រាប់អ្នកក្នុងការកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងលុយកាក់របស់អ្នកនៅកន្លែងតែមួយ, ងាយស្រួលបង្កើតគម្រោងថវិកា, រៀនចំណេះដឹងហិរញ្ញវត្ថុបានគ្រប់ទីកន្លែងតាមប្រព័ន្ធអនឡាញ, គណនីធនាគារទាំងអស់នៅមួយកន្លែង។ បន្ថែមពីនេះ ក៏អាចបង្កើនពិន្ទុឥណទាន សម្រេចចិត្តបានកាន់តែល្អប្រសើរ, ដាក់បញ្ចូលរបាយការណ៍ពីគណនីធនាគារច្រើន មកជារបាយការណ៍តែមួយ និងអាចសាកសួរកក់លុយតាមរយៈកម្មវិធីទូរសព្ទដៃនេះ ដើម្បីប្រើប្រាស់ហិរញ្ញវត្ថុបានកាន់ទែប្រសើរ។ល។
៣. Jamnay ជាកម្មវិធីដែលមានមុខងារជួយអ្នកគ្រប់គ្រងប្រាក់ចំណូល និងចំណាយឱ្យកាន់តែមានប្រសិទ្ធភាព។ វាផ្តល់នូវការវិភាគទិន្នន័យលើលំនាំ នៃការចំណាយ ដើម្បីឱ្យអ្នកអាចពិនិត្យមើលប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នកក្នុងរយៈពេលខ្លី និងវែង។ កម្មវិធី Jamnay នេះអាចជួយអ្នកពិនិត្យ ឬតាមដានការចំណាយរបស់អ្នកនាពេលអនាគត និងធ្វើឱ្យការគ្រប់គ្រងប្រាក់កាន់តែប្រសើរឡើង។
៤. LUY Money Manager ជាកម្មវិធីដែលអាចជួយអ្នកកត់ត្រាប្រាក់សល់ និងចំណាយរបស់អ្នកឱ្យមានភាពច្បាស់លាស់ និងមានការរៀបចំបែបសាមញ្ញងាយស្រួលយល់។ អ្នកអាចកំណត់ថវិកាសម្រាប់ចំណាយលើទំនិញនានា និងការវិនិយោគផ្ទាល់ខ្លួន។ កម្មវិធីនេះ មានភាពងាយស្រួល ដែលអាចជួយអ្នកគ្រប់គ្រងហិរញ្ញវត្ថុដោយមានប្រសិទ្ធភាព និងអាចជៀសវាងនូវបញ្ហាហិរញ្ញវត្ថុ ដែលអាចកើតឡើងចាយលុយមិនដឹងមុខ ឬអាចនិយាយបានថាអស់លុយដោយមិនដឹងមុខចំណាយ ជាដើម។
ក្រៅពីការចែករំលែកនេះ លោកអ្នកទាញយកនិងសាកល្បប្រើប្រាស់នូវកម្មវិធីទាំងអស់ ដែលលោកអ្នកយល់ឃើញល្អប្រើក្នុងការប្រើប្រាស់ និងត្រូវនឹងស្ថានភាពនៃការគ្រប់គ្រងលុយកាក់របស់លោកអ្នកផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី