2024-08-08
គន ម៉េងហុង
2024-08-08
គន ម៉េងហុង
ភ្នំពេញ៖ ប្រព័ន្ធទូទាត់បាគង (Bakong) បាននិងកំពុងបំពេញមុខងារកាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់។ តាមរយៈមុខងារដ៏ច្រើននេះ បានជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធនេះកើនឡើងជាបន្តបន្ទាប់ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
បើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥,៥លានប្រតិបត្តិការ កើនឡើង ១,៨ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈដែលទំហំប្រតិបត្តិការទឹកប្រាក់ជាប្រាក់រៀលមានចំនួន ៦៤,៩ទ្រីលានរៀល កើនឡើង ១,៤ដង ធៀបនឹងឆ្នាំ២០២៣។
ប្រភពពីធនាគារជាតិដដែល បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ចំនួនប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិកមាន ៩៩,៨លានប្រតិបត្តិការ បានកើនឡើង ១,៣ដង និងមានទំហំទឹកប្រាក់ជាប្រាក់ដុល្លារអាម៉េរិកចំនួន ៣៨,៨ប៊ីលានដុល្លារអាម៉េរិក បានកើនឡើង ១,៣ដង ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី