SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤
ពាណិជ្ជកម្ម

2024-12-29

ឃី ភារៈ

ពាណិជ្ជកម្ម

2024-12-29

ឃី ភារៈ

A+ A-

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចូល និងនាំចេញបាន ៥០,៤៥ពាន់លានដុល្លារ កើនឡើងជិត ១៦%ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មដែលសម្រេចបានជាង ៥០ពាន់លានដុល្លារនេះ មានការនាំចេញ ២៤,៣៤ពាន់លានដុល្លារ កើនឡើង ១៤,៣៦% និងនាំចូលសម្រេចបាន ២៦,១០ពាន់លានដុល្លារ កើនឡើង ១៧,៤៨% បើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៣។

ចំពោះ ការនាំចេញដែលកម្ពុជាសម្រេចបានជាង ២៤ពាន់លានដុល្លារនេះ មានមុខទំនិញសំខាន់ៗ រួមមាន៖ សម្លៀកបំពាក់ ៨,៩៤ពាន់លានដុល្លារ កើនឡើង ២៥,៨៤%, សម្ភារធ្វើដំណើរ ១,៧៨ពាន់លានដុល្លារ កើនឡើង ២១,៥០%, ស្បែកជើង ១,៥០ពាន់លានដុល្លារ កើនឡើង ២៤,៣០% និងស្រូវទទួលបាន ១,៥០ពាន់លានដុល្លារ កើនឡើង១៦,៤២%។

សម្រាប់ការនាំចូលមានទំនិញសំខាន់ៗ ដូចជា៖ វាយនភ័ណ្ឌ ៥,៧០ពាន់លានដុល្លារ កើនឡើង ២៣,៥២%, គ្រឿងអេឡិចត្រូនិក ៣,៣២ពាន់លានដុល្លារ កើនឡើង ២៩,១៤%, សម្ភារសំណង់ ១,៤៧ពាន់លានដុល្លារ កើនឡើង ២២,៣៥%, ប្រេងម៉ាស៊ូត ១,៣០ពាន់លានដុល្លារ កើនឡើង ១០,១៦% និងរថយន្ត ៩០៧,៧៩លានដុល្លារ កើនឡើងបាន ៧,២១%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី