2024-07-30
គិត បុប្ផា
2024-07-30
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កុំព្យូទ័រចំនួន ៣០០គ្រឿង ដល់ប្រទេសឡាវ។ កុំព្យូទ័រទាំងនេះ ត្រូវបានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ផ្តល់ឱ្យក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃប្រទេសឡាវ កាលពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនោះក.ប.ទ. ក៏បានផ្តល់អាហារូបករណ៍ចំនួន ១៥កន្លែងដល់និស្សិតឡាវផងដែរ។
អាហារូបករណ៍ទាំង១៥កន្លែង ដែលកម្ពុជាផ្តល់ឱ្យនិស្សិតឡាវនោះ រួមមានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង។ ការផ្តល់ឱ្យរបស់កម្ពុជា គឺដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃប្រទេសឡាវ។
បន្ថែមពីការផ្តល់ឱ្យរបស់កម្ពុជា ដល់ឡាវ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍របស់ឡាវផងដែរ។ នាឱកាសទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ និងរឹតចំណងមិត្តភាពរវាងកម្ពុជា-ឡាវឱ្យកាន់តែល្អប្រសើរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ក.ប.ទ. កំពុងសិក្សាការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដល់ភាគីឡាវ (verify.gov.la) ក្នុងគោលបំណងរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី