2024-01-11
ទូច សូរិយា
2024-01-11
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីវិស័យព្រៃឈើជាង ៩២ម៉ឺនដុល្លារ ក្នុងនោះចំនួនជាប្រាក់រៀលជាង ២,៥ពាន់លានរៀល និងប្រាក់ដុល្លារជាង ៣១ម៉ឺនដុល្លារ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ស្តីពី«សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣»។
ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ចំណូលជាង ៩២ម៉ឺនដុល្លារនេះ កម្ពុជា ស ម្រេចបានការងារពីវិស័យព្រៃឈើដូចជា៖ ការងារព្រៃឈើ, ការងារអភិរក្សសត្វព្រៃ, កសិដ្ឋានចិញ្ចឹម បង្កាត់ពូជស្វាក្តាម និងការសង្រ្គោះសត្វព្រៃ, ការងារដាំដើមឈើ, ការងារនីតិកម្ម និងវិវាទ, ការងារឧស្សាហកម្ម និងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ដែលស្តីពីសភាពការណ៍កសិកម្ម ប្រចាំឆ្នាំ២០២៣ រយៈពេលពេញមួយឆ្នាំ២០២៣ មានសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃមានចំនួនសរុប ៥៩២ករណី ក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើត្រូវពិន័យអន្តរការណ៍ចំនួន ១៧០ករណី ខណៈដែលសំណុំរឿងបទល្មើសព្រៃឈើត្រូវបញ្ជូនទៅតុលាការចំនួន ៤២២ករណី។
របាយការណ៍ដដែលបានសរសេរបញ្ជាក់ពីវត្ថុតាង នៃបទល្មើសព្រៃឈើឃាត់ និងដកហូតបាន រួមមាន៖ ឈើមូល-ឈើអារចំនួន ៥២៧ម៉ែត្រគីប, ឈើក្រាក់ធ្នង់ ១ម៉ែត្រគីប, ឈើជន្លង់ម្រេចចំនួន ១ ០៩៨ដើម, ធ្យូងចំនួន ៩៩ ៧៧៩គីឡូក្រាម និង ៨៩០ការ៉ុង, កូនឈើចំនួន ៩៧០ដើម, សត្វព្រៃចម្រុះចំនួន ៤៨៤ក្បាល, សាច់សត្វព្រៃទម្ងន់ ៣៤៣គីឡូក្រាម, ផ្ទៃដីព្រៃឈើបានកាប់រានទំហំ ២ ៦៦១ហិកតា, អនុផលព្រៃឈើ និងឧបករណ៍សម្ភារផ្សេងៗមួយចំនួនទៀត៕
នាំមកជូនដោយ