SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា រកចំណូលបានជិត២៣លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៣


កម្ពុជា រកចំណូលបានជិត២៣លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៣
A+ A-

ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជា រកចំណូលបានជិត២៣លានដុល្លារ (២៣,០៩១,៩៣១ដុល្លារ) ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសសរុបចំនួនជិត៥លាននាក់ (៤៩៨,៥១៣នាក់)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានរបសគ្រឹះស្ថានអង្គរ បានឱ្យដឹងផងដែរថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ២.៧លានដុល្លារ (២,៧៧៤,៥៨៦ដុល្លារ) ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរជិត៦លាននាក់ (៥៩,១៤៨នាក់)។ ដោយឡែក ចំណូលពីការលក់ប័ណ្ណនៅប្រាសាទកោះកែរក្នុងខែសីហា បានចំនួន១,៦៨០០ដុល្លារ ខណៈរយៈពេល៨ខែនៃឆ្នាំ២០២៣ បានចំនួន១២,២៩២៥ដុល្លារ។ ចំណែក ចំណូលពីករលក់សំបុត្រទុក ក្នុងខែសីហាបានចំនួន ៣៩៣១៤ដុល្លារ ខណៈរយៈពេល៨ខែ នៃឆ្នាំ២០២៣ បានចំនួន៣៦៧,៩៨២ដុល្លារ។

គ្រឹះស្ថានអង្គរ ក៏បានបង្ហាញទិន្នន័យថវិកាដែលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា សរុបចំនួន ៩៩៧,០២៦ដុល្លារផងដែរ ពីចំណែកនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599