SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល បានរៀបចំផែនការអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង


រាជរដ្ឋាភិបាល បានរៀបចំផែនការអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង បានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រនៅកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា(គ.ផ.ព.ឆ) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ កក្កដា ផែនការមេអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា របៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡានេះ មានចក្ខុវិស័យដល់ឆ្នាំ២០៣៨។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជានេះ មានទិសដៅចំនួន២ ដើម្បីអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រ ដូចជា៖ ទី១.ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក មានន័យថាក្លាយដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្តល់សេវាទេសចរប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរបែបកម្សាន្ត។ ចំពោះ ទី២. ក្លាយជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង ដែលប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្ត្របៃតង សម្រាប់ការធ្វើកសិកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។

តាមរយៈការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រីកវិសាលភាពនៃ«ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការមេអភិវឌ្ឍន៍បណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ត្រូវបានបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រចំនួន៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្តានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្ដុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា ដែលសំដៅដល់ការបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។

ផែនការមេនេះ ក៏មានការវិភាគលើសក្តានុពលអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្ដល់អនុសាសន៍លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡាគ្នារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្ត្រសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី