SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនផ្តល់សេវាភស្តុភារកម្មពីប្រទេសគុយវ៉ែត បង្ហាញចំណាប់អារម្មណ៍លើទីផ្សារនៅកម្ពុជា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ


ក្រុមហ៊ុនផ្តល់សេវាភស្តុភារកម្មពីប្រទេសគុយវ៉ែត បង្ហាញចំណាប់អារម្មណ៍លើទីផ្សារនៅកម្ពុជា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Agility Public Warehousing Company K.S.C.P របស់ប្រទេសគុយវ៉ែត ដែលជាក្រុមហ៊ុនសកលមួយផ្តល់សេវាភស្តុភារកម្ម បង្ហាញពីចំណាប់អារម្មណ៍លើទីផ្សារនៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាស្វែងយល់បន្ថែមលើទិដ្ឋភាពនានា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ។ នេះបើតាមការលើកឡើងរបស់លោកស្រី Mariam Al Foudery ប្រធានផ្នែកទីផ្សារ។

ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកស្រី Mariam Al Foudery បានលើកឡើងថា ក្រុមហ៊ុន Agility ជាក្រុមហ៊ុនសកលមួយផ្តល់សេវាខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការដឹកជញ្ជូន និងភស្តុភារកម្ម, បច្ចេកវិទ្យានវានុវត្តន៍នានាដែលទ្រទ្រង់ និងលើកកម្ពស់ប្រសិទ្ធភាពការងារពាក់ព័ន្ធ។ ជាមួយគ្នានេះ ក្រុមហ៊ុន Agility ក៏មានទីស្នាក់ការកណ្តាលនៅប្រទេសគុយវ៉ែត និងមានប្រតិបត្តិការនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានបើកភាពចំហ ការការពារ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599