SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍សរុប ១ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាស


កម្ពុជា ចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍សរុប ១ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាស
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងរយៈពេល៩ខែ ពីត្រីមាសទី១ ដល់ត្រីមាសទី៣ មានទំហំទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាម៉េរិក ដែលសមមូលនឹង ៧៦២,៥២លានអេសដេអ៊ែរ ស្មើ ៤៥ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ)។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤៥ភាគរយ និងក្របខ័ណ្ឌពហុភាគី ៥៥ ភាគរយ។

យោងតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ក្នុង៣ត្រីមាសនៅឆ្នាំ២០២៣នេះ ថយចុះ១៧ភាគរយ។ ជារួមឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤៣ភាគរយ។

ក្នុងព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុលសរុបចំនួន ៤៣៧.៥៦លានដុល្លារ រួមមាន៖ ទី១. ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានចំនួនប្រមាណ ៤២៦.៦៨លានដុល្លារ ក្នុងនោះ ប្រាក់ដើម ៣២៨.៨៣លានដុល្លារ ការប្រាក់និងកម្រៃផ្សេងៗមាន ៩៧.៨៥លានដុល្លារ។ ទី២. ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១០.៨៨លានដុល្លារ ដោយមានប្រាក់ដើម ១០.១១លានដុល្លារ និងការប្រាក់ ០.៧៧លានដុល្លារ។ ចំនួននេះកើនឡើងប្រមាណ ៨ភាគរយ បើធៀបនឹងការទទូទាត់បំណុលសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២។

គួរបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី