2024-07-27
គន ម៉េងហុង
2024-07-27
គន ម៉េងហុង
ភ្នំពេញ៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នឹងរៀបចំការប្រគំតន្រ្តី តាំងពិព័រណ៍ និងអុចកាំជ្រួច នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ ការរៀបចំព្រឹត្តិការណ៍ទាំងនេះឡើង គឺដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលនឹងផ្តល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។
ការប្រគុំតន្រ្តី ដែលអមដោយការអុចកាំជ្រួច នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមវេលាម៉ោង ៤រសៀល តទៅ នៅបរិវេណកោះពេជ្រ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប។ ការរៀបចំនេះ ត្រូវបានសហការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន។
ចំពោះខេត្តព្រៃវែងវិញ នឹងសហការជាមួយក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី (VATTANAC BREWERY CO, LTD) រៀបចំការប្រគំតន្រ្តី អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផលរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្រុងព្រៃវែង។ ក្រៅពីការប្រគំតន្រ្តី ពលរដ្ឋក្នុងខេត្តព្រៃវែងនឹងមានការវាយជួង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមផ្ទះ និងទីកន្លែងសាធារណៈ នៅម៉ោង៩:០៩ព្រឹក នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ផងដែរ។
ចំណែកការប្រគំតន្រ្តី តាំងពិព័រណ៍ និងអុចកាំជ្រួចក្នុងខេត្តកំពង់ចាមវិញ នឹងប្រព្រឹត្តឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២-៧ ខែសីហា ឆ្នាំ២០២៤ នៅមាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ កម្មវិធីនេះ សហការដោយរដ្ឋបាលខេត្តកំពង់ចាម និងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវេរី (VATTANAC BREWERY CO, LTD)។ ក្រៅពីព្រឹត្តិការណ៍ទាំងនេះ ខេត្តកំពង់ចាម នឹងមានការវាយជួង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមផ្ទះ និងទីកន្លែងសាធារណៈនៅម៉ោង ៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី