2024-07-24
លន់ ចាន់ធូ
2024-07-24
លន់ ចាន់ធូ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្តល់ឱកាសការងារចំនួន ៥៧ ៦៣៥កន្លែង ក្នុងវិស័យចំនួន៣ មានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដល់សិស្ស និស្សិត និងសាធារណជនដែលកំពុងស្វែងរកការងារ។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២៤ ឱកាសការងារជាង ៥៧ពាន់កន្លែងនេះ នឹងផ្តល់ឱ្យសាធារណជន ដែលដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែកក្កដា ប៉ុណ្ណោះ។
ក្នុងចំណោមវិស័យទាំង៣ ដែលក្រសួងការងារមានតម្រូវការកម្លាំងពលកម្មនោះ វិស័យឧស្សាហកម្ម ផ្តល់ឱកាសការងារចំនួន ៤៣ ៧៥៨កន្លែង, វិស័យសេវាកម្ម ត្រូវការចំនួន ៤ ៧៦៧កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ១១០កន្លែង។ ការបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត ការរក្សា ការបង្កើនការងារដល់កម្មករ-និយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលសំដៅបង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្រសួងការងារបញ្ជាក់ថា យុវជន សិស្ស និស្សិត និងសាធារណជនដែលមានបំណងដាក់ពាក្យធ្វើការ អាចទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬតេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី