SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគម TAFTAC ស្នើសុំ CDC បន្តគាំទ្រសកម្មភាពសមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ 


សមាគម TAFTAC ស្នើសុំ CDC បន្តគាំទ្រសកម្មភាពសមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ 
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-11

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-11

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត។ នេះជាការបញ្ជាក់របស់លោក Enjoy Ho ប្រធានសមាគម TAFTAC។ 

ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានកោតសរសើរចំពោះសកម្មភាពរបស់សមាគម ដែលបានចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញនូវឆន្ទៈក្នុងការរក្សានូវកិច្ចសហការល្អជាមួយសមាគម។ ឯកឧត្តម ជា វុទ្ធី បានស្នើឱ្យសមាគម៖ ទី១.គិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ និងទី២.គិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ។

លើសពីនេះ លោក Enjoy Ho បានបញ្ជាក់ពីសាវតាររបស់សមាគមដែលបានប្រែក្លាយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជាសមាគម TAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី