SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន និងថៃ បង្ហាញគម្រោងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំ នៅកម្ពុជា


ចិន និងថៃ បង្ហាញគម្រោងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មឈើដាំ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អ្នកវិនិយោគរបស់ប្រទេសចិន និងថៃ ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មដំណាំឈើដាំ។ ការបង្ហាញឱកាសវិនិយោគនេះ ធ្វើឡើងក្នុងជំនួបរវាងតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC), ក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ជាមួយនឹងគណៈកម្មាធិការវិនិយោគកម្ពុជា។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងជាតំណាងក្រុមហ៊ុន CNOOC បានបង្ហាញពី បំណងស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន ដែលក្នុងនោះ រួមមាន ទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែកចាយ និងរោងចក្រអគ្គិសនី ដែលប្រើប្រាស់ឧស្ម័ន ហើយការវិនិយោគនេះ នឹងរួមចំណែកបំពេញតម្រូវការថាមពលរបស់កម្ពុជា នៅពេលខាងមុខ។

ចំពោះលោក Yuenyong Subsaud តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ ក៏បានបង្ហាញពីបំណងចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នា ពេលខាងមុខ និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជាផងដែរ។ ជាពិសេស ការសហការជាមួយវិនិយោគិនរបស់កម្ពុជា លើការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។ ជាមួយគ្នានេះ លោក Yuenyong Subsaud បានបញ្ជាក់ពីសកម្មភាពរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែន និងរាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានលើកឡើងពីនីតិវិធីចុះបញ្ជី ការលើកទឹកចិត្ត ការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន និងបានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលបានសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើរប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី