SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទូតបារាំង ប្តេជ្ញាជំរុញវិនិយោគិនបារាំងឱ្យពង្រីកការវិនិយោគ ដោយផ្ទាល់មកកម្ពុជាបន្ថែមទៀត


ទូតបារាំង ប្តេជ្ញាជំរុញវិនិយោគិនបារាំងឱ្យពង្រីកការវិនិយោគ ដោយផ្ទាល់មកកម្ពុជាបន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថាស្ថានភាពវិនិយោគផ្ទាល់ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ។ ដោយមើលឃើញដូចនេះ ឯកឧត្តម ហ្សាក់ បឺឡេ បានសន្យាក្នុងកម្មវិធីលៀងសាយភោជ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ថា នឹងព្យាយាមបន្ថែមទៀត ក្នុងការជំរុញពង្រីកការវិនិយោគ ដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។

ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ដែលទទួលវិនិយោគិនប្រមាណ ២០០នាក់ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កម្ពុជានឹងមានកំណើនវិនិយោគិនបារាំងកើនឡើងមួយកម្រិតទៀត បន្ទាប់ពីបញ្ចប់វេទិកាធុរកិច្ចនេះ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល មុនបំណាច់ឆ្នាំ២០២៤ ក៏គ្រោងធ្វើដំណើរទៅប្រទេសបារាំងដើម្បីគោះទ្វារទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម។

ការបន្តផ្ដល់ភាពរាក់ទាក់ជូនវិនិយោគិនបារាំង តាមរយៈពិធីលៀងសាយភោជនេះ ក៏មានការចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងធុរជនកម្ពុជា-បារាំងជាច្រើននាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី