SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

នគរបាលជាតិ៖ Power Bank មិនអាចលួចទិន្នន័យពីទូរសព្ទអ្នកប្រើប្រាស់បានឡើយ


នគរបាលជាតិ៖ Power Bank មិនអាចលួចទិន្នន័យពីទូរសព្ទអ្នកប្រើប្រាស់បានឡើយ
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-09

វ៉ិត ស៊ីដឿន

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-09

វ៉ិត ស៊ីដឿន

A+ A-

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា Power Bank មិនអាចលួចទិន្នន័យពីទូរសព្ទអ្នកប្រើប្រាស់បានឡើយ។ ការបញ្ជាក់បែបនេះរបស់អគ្គស្នងការនគរបាលជាតិ ក្រោយមានសារសំឡេងមិនពិតរបស់ស្ត្រីម្នាក់ដែលអះអាងថា Power Bank អាចប្រើប្រាស់ដើម្បីលួចយកទិន្នន័យ ឬលួចលុយចេញពីគណនីទូរសព្ទ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល និងនាំឱ្យប៉ះពាល់ដល់សន្ដិសុខជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី