SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាម៉េរិក នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងកម្ពុជា


អាម៉េរិក នឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយនឹងកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក Andrew Herrup ភារធារីនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា អាម៉េរិក នឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងអាម៉េរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា-សហរដ្ឋអាម៉េរិក បន្តដុសខាត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគឱ្យកាន់តែភ្លឺថ្លាថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Andrew Herrup ក៏បានបង្ហាញអំពីលទ្ធភាពរួមគ្នាក្នុងការដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ក្នុងជំនួបដដែល ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា លទ្ធភាពនៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាម៉េរិក គឺដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុនដែលមានបំណងពង្រីកខ្សែច្រវាក់ផលិតនិងផ្គត់ផ្គង់ក្នុងតំបន់ ពិសេសបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានាជូនដល់ធុរជនអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី