2024-04-25
គិត បុប្ផា
2024-04-25
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសមត្ថកិច្ចពាក់ព័ន្ធ បានដុតកម្ទេចចោលបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ករណី ស្មើនឹង ៤ ៥៥០គីឡូក្រាម។ អគរ បានបញ្ជាក់ថា បំណែកសាច់ទាំងនេះ នាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដា នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
បើតាមការចុះផ្សាយរបស់អគរ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ និងមន្ត្រីរាជអាវុធហត្ថបង្ក្រាប និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ៣គ្រឿង បង្កប់ជាមួយទំនិញផ្សេងៗ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ចំណែកជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូក ១ ០៥០គីឡូក្រាមវិញ មន្រ្តីជំនាញ និងមន្ត្រីរាជអាវុធហត្ថ បានដកហូតពីឈ្មួញដែលដឹកជញ្ជូនដោយរ៉ឺម៉កម៉ូតូនាំចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី