2025-03-13
ឃី ភារៈ
2025-03-13
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ នៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា។
ព្រឹត្តិការណ៍សមរាត្រី ជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ព្រឹត្តិការណ៍នេះដែរ តែងកើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) អាចកើតឡើងចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា វេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង ៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។
តាមរយៈព្រឹត្តិការណ៍ Equinox Angkor នេះ ស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តនេះឡើង។ ក្រសួងទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នា ស្របតាម ពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។ នេះតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី