SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ចូលរួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២១» នៅប្រទេសចិន


ក្រសួងពាណិជ្ជកម្ម ជំរុញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ចូលរួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២១» នៅប្រទេសចិន
ពាណិជ្ជកម្ម

2024-05-27

គិត បុប្ផា

ពាណិជ្ជកម្ម

2024-05-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន រៀបចំដាក់ពាក្យចូលរួម «ពិព័រណ៍ចិន-អាស៊ាន លើកទី២១ The 21st China-ASEAN Expo» នៅប្រទេសចិន។

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ចូលរួមក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងគោលបំណងស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចូលរួមក្នុង «ពិព័រណ៍ចិន-អាស៊ាន លើកទី២១ The 21st China-ASEAN Expo» អាចដាក់ពាក្យត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មកកាន់ក្រសួងពាណិជ្ជកម្ម។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ ០១៦ ៤១៦ ៨២៥ ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៧ ៧៥៥ ៥៥១៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី