2026-05-21
ទូច សូរិយា
2026-05-21
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Bábolna TETRA ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យកសិកម្មរបស់ហុងគ្រី បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា ដែលជាចំណុចយុទ្ធសាស្ត្រមួយក្នុងតំបន់អាស៊ាន។ នេះជាការបញ្ជាក់របស់លោក István Bakos ភារៈធារីនៃការិយាល័យតំណាងស្ថានទូតហុងគ្រីប្រចាំទីក្រុងភ្នំពេញ និងជាតំណាងក្រុមហ៊ុន Bábolna TETRA។
ក្នុងជំនួបនោះ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នូវការរគាំទ្រ និងការត្រៀមខ្លួនររបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលពាណិជ្ជកម្មជូនធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកវិនិយោគនៅកម្ពុជា សំដៅប្រែក្លាយរាល់កាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរ តាមរយៈការពិនិត្យលើវឌ្ឍនភាពនៃកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងនានាដែលបានអនុវត្តនាពេលកន្លងមក ពិសេសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី