SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-អូស្ត្រាលី ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីអូស្ត្រាលីមកកម្ពុជា


កម្ពុជា-អូស្ត្រាលី ពិភាក្សាពង្រឹង និងពង្រីកកិច្ចសហការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីអូស្ត្រាលីមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-05-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-05-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សាការងារជាមួយជាមួយ លោកស្រី Carol Holmes ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។

ក្នុងជំនួបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ពិសេសការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងបរិបទនៃការលើកកម្ពស់បរិស្ថានធុរកិច្ច ឯកឧត្តម លឹម វិសាល ក៏បានបរិយាយអំពីលក្ខណពិសេសនៃរបបវិនិយោគកម្ពុជាដែលផ្តល់នូវការសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងការគាំពារយ៉ាងរឹងមាំដល់វិនិយោគិនដោយគ្មានការរើសអើង។

លើសពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ភាគីមិត្តក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីមកបណ្តាក់ទុនបន្ថែមទៀតលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ ក្នុងនោះ លោកស្រី Carol Holmes បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល និងការអភិវឌ្ឍធនធានធម្មជាតិ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី