2025-03-15
គន ម៉េងហុង
2025-03-15
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញនៅក្នុងវិស័យឌីជីថល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក.ប.ទ. កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ការបែងចែកសហគមន៍ទៅតាមជំនាញនេះ មានជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications), សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development), សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud), សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence), សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity), សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain), សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things), សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)។
ជាមួយគ្នានេះ ក.ប.ទ. បានអំពាវនាវដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញឌីជីថល ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងយន្តការខាងលើ ដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ សាធារណជន អាចស្វែងរកព័ត៌មានបន្ថែម និងអត្ថប្រយោជន៍ផ្សេងៗក្នុងថ្នាលសហគមន៍ឌីជីថលកម្ពុជា តាមរយៈ https://dcc.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៨២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី