2026-05-16
ទូច សូរិយា
2026-05-16
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានលើកឡើងថា រឿងមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិត តែរឿងពិតគឺមន្ត្រីផ្លែទុរេន ដែលវាកើតឡើងពិតនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ បានប្ដូរឈ្មោះហៅ មន្ត្រីគ្រាប់ល្ពៅ ទៅជាមន្ត្រីផ្លែទុរេន ហើយសម្ដេចបន្តថា នឹងនៅតាមមើលរឿងមន្ត្រីផ្លែទុរេននេះឱ្យដល់ទីបញ្ចប់។
ក្នុងកម្មវិធីអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។
សម្តេចតេជោ ក៏បានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ក្នុងការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី