SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងការងារ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស ប.ស.ស. បានក្លាយជាសមាជិកផ្លូវការនៃអង្គការ IOPS នៅទីក្រុងប៉ារីស


ក្រសួងការងារ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេស ប.ស.ស. បានក្លាយជាសមាជិកផ្លូវការនៃអង្គការ IOPS នៅទីក្រុងប៉ារីស
A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេសរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស។

ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ​ក្រសួងការងារ បានលើកឡើងថា សមិទ្ធផល នៃសមាជិកភាពអង្គការ IOPS បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការសិក្សាឈ្វេងយល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ចលើការគ្រប់គ្រង និងការបែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និងជាពិសេសគឺការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃការវិវត្តសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានបន្ថែមថា កិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការ IOPS ក៏បានពិភាក្សាលើការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំងការដោះស្រាយបញ្ហាចាំបាច់នានាមុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី